Wednesday, May 14, 2014

វិធីថែរក្សារភ្នែក នៅមុខកញ្ចក់កុំព្យូទ័រ



វិធីថែរក្សារភ្នែក នៅមុខកញ្ចក់កុំព្យូទ័រ
ឃើញថាមកដល់សព្វថ្ងៃនេះការប្រើប្រាស់កុំព្យូទ័រ គឺជាវិធីមួយដែលអាចជួយសម្រួលដល់ ការងារបានច្រើនយ៉ាង ទាំងរងារផ្នែករដ្ឋបាលនិងកាងារផ្នែកសេដ្ឋកិច្ច ហើយក៏កមពុងតែ មានការពេញនិយមផងដែរ ចំពោះមនុស្សទូទៅ នៅលើពិភពលោក យើងនេះ។ថ្វីត្បិតតែ កុំព្យូទ័រមានសារៈប្រយោជន៍ច្រើនសំរាប់មនុស្សយើង ប៉ុន្តែវាក៏បានបង្កឪ្យមានផលប៉ះពាល់ ផងដែរ ជាពិសេសចំពោះសុខភាពភ្នែក ដូចជាធ្វើឪ្យភ្នែកស្រវាំងនិងធ្វើអោយភ្នែងចុករោយ ជាដើម។
·         បញ្ហាភ្នែកជាមួយនឹងកញ្ចក់កុំព្យូទ័រ
ភាគច្រើនអ្នកប្រើប្រាស់កុំព្យូទ័រអាចប្រឈមមុមខនឹងបញ្ហាមួយចំនួនដូចជា៖
-        កុំព្យូទ័រមានពន្លឺដែលចាំងចេញពីអក្សរឬរូបភាពផ្សេងៗនៃកុំព្យូទ័រជួនកាលអក្សរ
ទាំងនោះឬរូបភាពទាំងនោះ វាមិនសូវច្បាស់ដូចនេះហើយធ្វើឪ្យភ្នែកប្រឹងសំលឹងមើល ហើយពន្លឺដែលចាំងចេញពីកុំព្យូទ័រអាចបង្កឪ្យភ្នែកមានបញ្ហា។
     _ ការប្រើប្រាស់កុំព្យូទ័រយួរ នៅពីមុខកុំព្យូទ័ររហូត និងជារៀងរាល់ម៉ៅងធ្វើឪ្យការងារ
-        ចលនាភ្នែកជាធម្មតាភ្នែករបស់មនុស្សម្នាក់តែងតែធ្វើចលនាចុះឡើងៗរហូត។
នៅពេលលោកអ្នកនាងកញ្ញាសម្លឹងកុំព្យូទ័រយួរអាចធ្វើឪ្យភ្នែកបន្ថយនូវការធ្វើចលនាដោយ គិតតែសម្លឹង ទាំងនោះក៏អាច ធ្វើឪ្យភ្នែកមានបញ្ហាដែរ។រោគសញ្ញាដែលបញ្ជាក់ថាកុំព្យូទ័រ បង្កផលវេបាកដល់ភ្នែករោគសញ្ញាមួយចំនួនដែលលោកអ្នកនាងកញ្ញាអាចវិភាគដឹងដោយ ខ្លួនឯងបាននោះមានដូជា៖
-        ភ្នែកចុករោយ ចុកគ្រាប់ភ្នែក នៅពេលដែលលោកអ្នកសម្លឹងមើលកុំព្យូទ័រច្រើនម៉ៅង
-        ជាធម្មតានៅពេលដែលលោកអ្នកនាងកញ្ញាមើលកុំព្យទ័រច្រើនអាចបណ្ដាលអោយ
ស្ងួតភ្នែក។ព្រោះភ្នែករបស់យើង ត្រូវតែមានទឹកភ្នែកដែលធ្វើសើម និងរំអិលជាប់ជាប្រចាំ។ ដូចនេះនៅពេលដែលយើងខំប្រឹងសម្លឹងមើល ហើយមិនបានព្រិចភ្នែកឬក៏ក្រហាយផ្សាៗ ជាដើម។
-        កាណាដែលមើលយូរពេកទៅវាអាចធ្វើឪ្យស្រវាំភ្នែក
និងអាចធ្វើឪ្យឈឺក្បាលឬរោយកជាដើម។វិធីថែរក្សាភ្នែកនៅមុខកញ្ចក់កុំព្យូទ័រការថែរក្សា ភ្នែកនៅមុខកញ្ចក់កុំព្យូទ័រវាមិនមែនជាការលំបាកនោះទេដោយលោកអ្នកគ្រាន់តែអនុវត្តទៅតាម ណែនាំ ដូចោ ៖
-        ត្រូវមានពេលសម្រាក មិនត្រូវសម្លឹងមើលយូរពេកនោះទេដោយត្រូវមើលត្រឹង១៥នាទីឬក៏២០នាទីត្រូវ ងាកចេញ ទៅមើលអ្វី ផ្សែងក្រៅពីកុំព្យូទ័ដើម្បីការពារភ្នែកកុំឪ្យមានបញ្ហា។
-        នៅពេលដែលមើលកុំព្យទ័រត្រូវតែពង្រីកតួរអក្សរឪ្យធំៗនិងច្បាស់ដើម្បីកុំឪ្យពិបាកនៅក្នុងការសម្លឹងមើល ជា ពិសេស ត្រូវបន្ថយពន្លឺកុំឪ្យភ្លឺពេក។
-        ត្រូវតែឧស្សាហ៍ព្រិចភ្នែកដើម្បីកុំឪ្យភ្នែកស្ងួត។
-        បើកាលណាមានបញ្ហាភ្នែកដែលបណ្ដាលមកពីកុំព្យទ័រ ដូចជាចុករោយភ្នែក ក្រហាយភ្នែកឬឈឺក្បាលនៅពេលដែលមើលកុំព្យូរទ័រយូរ លោកអ្នកនាងកញ្ញា គួរតែទៅជួបជាមួយគ្រូពេទ្យទេស ដើម្បីឪ្យពេទ្យពនិត្យមើល។ទាំងនេះជាវិទ្យា សាស្រ្ដមួយដែលអាចជួយឪ្យភ្នែកមានសុខភាពល្អមិនមានបញ្ហា។
·         ដំបូន្មានអ្នកេជំនាញ
លោកអ្នកនាងដែលប្រើប្រាស់កុំព្យូទ័រច្រើនគឺធ្វើម៉េចឪ្យការប្រើប្រាស់នោះមានរបៀន ដោយត្រូវដាក់កុំព្យទ័រឪ្យនៅឆ្ងាយយ៉ាងតិចប្រហែលជា៣០សង់ទីម៉ែត្រត្រូវតែមានថ្នាំបន្តក់ ភ្នែកនិងឧស្សាព្រិចភ្នែកដើម្បីជួយសម្រួលដល់ភ្នែកឪ្យប្រើប្រាស់បានយូរអង្វែង។បើសិនជាមានបញ្ហាភ្នែកធ្ងន់ធ្ងរ ជួនកាលមិនមែនបង្កពីកុំព្យូទ័រអាចដោយសារមូលហេតុអ្វីផ្សេងទៀត ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យឯកទេសដើម្បីព្យាបាលទៅតាម មូលហេតុនែបញ្ហាទាំងនេះ។ ចំពោះលោកអ្នកនាងកញ្ញាដែលជ្រើសរើសនូវការប្រើប្រាស់ កញ្ចក់វែនតាត្រូវវាស់ ភ្នែកឪ្យបានត្រឹមត្រូវនិងស្របទៅតាមឌឺក្រេរបស់ភ្នែកផងដែរ។


បង្រៀនដោយលោកគ្រូ សូត្រ តាំងលី
ទំនាក់ទំនង
០៧៧៤៥១៧៩០/០១០៨៨១៥៨០

0 comments:

Post a Comment