Wednesday, May 14, 2014

ធ្វើយ៉ាងណាអោយប្លុករបស់អ្នកមានការពេញនិយម?



ធ្វើយ៉ាងណាអោយប្លុករបស់អ្នកមានការពេញនិយម?
ក្នុងរយៈពេលចុងក្រោយនេះ  ប្រព័ន្ធទំនាក់ទំនងសង្គម និងប្លុក បានក្លាយទៅជាទំព័រកាន់តែអស្ចារ្យនៅក្ន្ងង​​​​ ប្រព័ន្ធអេឡិចត្រូនិច។មនុស្សមួយចំនួនប្រើប្រាស់វាសំរាប់ការកំសាន្ដ ក្នុងខណៈពេលដែលអ្នកខ្លះទៀតរក បានប្រាក់ចំនូលក្នុងការបង្កើតប្លុក របស់ពួកគេ។អ្វីក៍ដោយអោយតែអ្នកសរសេរក្នុងប្លុករបស់់អ្នក អ្នកពិតជាចង់ អោយមនុស្សគ្រប់គ្នាចូលទៅអានប្លុករបស់អ្នកដែលអ្នកបានសរសេរ មិនអញ្ចឹង? បើដូចច្នោះអ្នកគួរតែធ្វើការ បង្កើនចររាចរណ៍នៃប្លុករបស់អ្នក។មានចំនុចវ័យឆ្លាតមួយចំនួនដែលអ្នកត្រូវធ្វើ ដែលវានឹងជួយអោយអ្នក បង្កើនប្រជាប្រិយភាពក្នុងប្លុករបស់អ្នក។
.ការបង្កើតប្រព័ន្ធបន្លឺសម្លេង
ចាប់ផ្ដើមដំណើរការប្រព័ន្ធសំឡេងសំរាប់ប្លុករបស់អ្នក។សេវាកម្មនេះ វានឹងផ្ដល់អោយនូវការរាយការណ៍ នៅគ្រាដែលអ្នកធ្វើការបង្ហោះប្លុក។ទាំងនេះវានឹងជួយអោយអ្នកបង្ហាញទំព័រប្លុករបស់អ្នកទៅលើម៉ាស៊ីន ស្រាវជ្រាវ និងបង្កើនល្បឿននៃដំណើការរបស់អ្នក។
.សារអេឡិចត្រូនិចថ្មីៗ
នៅលើប្លុករបស់អ្នក អ្នកគួរតែមានជំរើស ដែលជាកន្លែងសំរាប់អ្នកអាន និងអ្នកបង្កើតប្លុកផ្សេងៗទៀតអាច បង្កើត account  សំរាប់ប្លុករបស់អ្នក។ តាមរយៈមធ្យោបាយនេះពួកគេនឹងទទួលបាននូវការផ្ដល់ដំណឹង និងទទូលបានសារអេឡិចត្រនិចនៅពេលដែលអ្នកបានបង្ហោះអត្ថបទថ្មីៗ។
.ទំព័រចែរំលែកឯកសារ
ដើម្បីបង្កើនចររាចរណ៍សំរាប់ប្លុករបស់អ្នក អ្នកអាចបង្ហោះប្លុករបស់អ្នកចូលទៅក្នុងទំព័រចែករំលែកឯកសារ ផងដែរ។គ្រាន់តែផ្លាស់ប្ដូរឯកសារទាំងនោះទៅជា  PDS   ។ប៉ុន្តែកុំភ្លេចបន្ថែមប្លុករបស់អ្នក  ហើយសង្ខេបជា ឯកសារ។
.ប្រព័ន្ធផ្សព្ចផ្សាយសង្គម Twitter
អ្នកអានបង្កើតប្រជាប្រិយភាពប្លុករបស់អ្នកដោយភ្ជាប់ទៅកាន់ប្រព័ន្ធ Twitterដូចនេះ អ្នកលេង Twitterផ្សេងទៀតអាចទទួលបានព័ត៍មានពីកាផុសរបស់អ្នក។
.ទំព័រ facebook                              
បើអ្នកមានប្លុកអំពីរូបភាពប្លែកៗរឺក៏អ្វីថ្មីៗអ្នកអាចបង្កើតទំព័រfacebook សំរាប់វា។វិធីនេះអាចអោយមិត្តភក្ត័ក្នុង    របស់អ្នកទទូលបានព័រមាន អំពីការបង្ហោះព័ត៍មានទាន់ពេលដែលអ្នកបង្ហោះព្រមទាំងទាក់ទាញសនាជិកថ្មី សំរាប់ប្លុករបស់អ្មកផ្សេងផងដែរ។
៦ការផ្ដល់នូវយោបល់(comments)
បង្ហោះ comments​ទៅលើទំព័ររបស់អ្នកដទៃគឺជាមធ្យោបាយថដ៏មានប្រសិទ្ធភាពមួយសំរាប់ប្លុករបស់អ្នក។ អ្នកអាច comments​ក្នុងប្លុកដែលចូល ដែលវាមានការទាក់ទងនឹងគំរោងក្នុងប្លុករបស់អ្នក។
.ទំនាក់ទំនងជាសាធារណះ
បើសិនជាអ្នកចង់ជំរុញប្លុករបស់អ្នកតាមរយះប្លុកអ្នកក៏ត្រូវតែមានព័ត៏មានសំរាប់បង្ហោះផងដែររឺក៏ផ្សព្ចផ្សាយតាមរយះការសែតរឺក៏ទស្សនាវដ្ដី។
.ប្លុកភ្ញៀវ
ប្លុកភ្ញៀវ សំដៅទៅលើប្លុកអ្នកដ៏ទែទៀតដែលអ្នកសរសេរទៅលើប្លុករបស់ពួកគេ។អ្នកអាចជ្រើសរើសប្លុកដែល ចាប់អារម្មណ៍បន្ទាប់មកសរសេរបង្ហោះ ទៅលើវាដោយសរសេរនៅលើប្រធានបទដែលអ្នកគួរអោយចាប់អារម្ម ណ៍ដែលអ្នកគិតថាអ្នកអានអាចនឹងចាប់អារម្មណ៍អាន។ទាំងអស់វានឹងផ្ដល់អោយអ្នកនូវអត្ថប្រយោជន៍ជាច្រើន ដែលនាំដអោយគេស្គាល់ប្លុករបស់អ្នកកាន់តែច្រើនពេលនោះអែងគេនឹងចូលទៅប្លុករបស់អ្នកដោយផ្ទាល់តែ ម្ដង។
.វេទិកា
វេទិកា ក៏ជាមធ្យោបាយមួយចំបងដែលអ្នកអាចទាញយកផលប្រយោជន៍ជាច្រើនតាមរយះការចែករំលែកព័ត៏ មានរឺក៏ជាកាពិភាក្សាដែលអ្នកបានចូលរួមដែលជាហេតុនាំប្លុកអ្នកកាន់របស់អ្នកកាន់តែប្រជាប្រិយភាព។មិនត្រឹមតែប៉ុនោះបើសិនជាអ្នកអចជំរុញកា commentsរបស់អ្នកអានថែមទៀតនោះវាកាន់តែប្រសើរសំរាប់ប្លុករបស់ អ្នក។
១០.ធ្វើអោយប្លុករបស់អ្នកមានភាពទាក់ទាញ
យើងគិតថាយើងមិនចាំបាច់ប្រាប់ពីចំណុចនេះទេ។នៅគ្រាដែលអ្នកចាប់ប្ផ្ដើមបង្កើតប្លុកអ្នកប្រហែលជាដឹងហើយថាដើម្បីអោយគេស្គាល់ប្លុករបស់អ្នកវាមិនគ្រាន់តែខ្លួនទេប៉ុន្តែសំរាប់អ្នកដទែផងដែរ។ទោះបីជាយ៉ាងណាក៏ដោយអ្នកត្រូវនៅក្នុងចិត្តតើប្លុករបស់អ្នកបង្កើតឡើងដើម្បីអំពីអ្វីហើយខ្លឹមសារខាងក្នុងជាចំណុចបន្ទាប់។ឧទាហរណ៍បើវាជាប្លុកអំពីរូបភាពអ្នកត្រូវធ្វើអោយវាប្រាកដថារូបភារបស់អ្នកមានទំហំនិងរូបភាពច្បាស់គ្រប់គ្រាន់សំរាប់អ្នកអាន ផងដែរ៕
                                                                             រក្សាដោយ  សូត្រ  តាំងលី     























     






0 comments:

Post a Comment